Header Ads

test

ព័ត៌មានបន្ថែម៖ ករណីឃាតកម្មសម្លាប់គ្រូបង្រៀនភាសាកូរ៉េ យ៉ាងសាហាវព្រៃផ្សៃ សមត្ថកិច្ច សង្ស័យផ្តើមចេញពីរឿងស្នេហាត្រីកោណ

កំពង់ចាម៖ ករណីឃាតកម្មយ៉ាងព្រៃផ្សៃ ដោយនារីជាគ្រូបង្រៀនភាសាកូរេម្នាក់ និងយុវជនម្នាក់ទៀត ត្រូវជនសង្ស័យមិនស្គាល់អត្តញ្ញាណ វាយសម្លាប់ យ៉ាងរន្ធត់ និងរងរបួស ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនរងគ្រោះទី១-ឈ្មោះ ហ៊ីធាវីន ភេទស្រី អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្តូងច្រោស ឃុំក្រឡា កំពង់សៀម ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ និងទី២-ឈ្មោះ ម៉ៅ សុខមិញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកបាក់ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
យ៉ាងណាមិញករណីខាងលើនេះ សមត្ថកិច្ចកំពុងដាក់ការសង្ស័យជំហានដំបូងថា ផ្តើមពីរឿងស្នេហាត្រីកោណ៕





No comments