ប្រុងប្រយត្ន័! ក្មេងប្រុសម្នាក់ ត្រូវបានពស់ចឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់ ត្រូវបានសត្វពស់ចឹក បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសខាងលើនេះឈ្មោះ ពូយ ថ្វិន អាយុ១៤ឆ្នាំ ជនជាតិដើមភាគតិចច្រាយ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី៕




Post a Comment