Header Ads

test

បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តហ្វ័រធូន័រ ពេញទំហឹង រងរបួសយ៉ាងធ្ងន់ធ្ងរ នៅផ្លូវជាតិលេខ៣

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកស៊ីធី១០០កូរ៉េ បើកបរដោយបុរសម្នាក់ ជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តហ្វ័រធូន័រ ពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខដីឡូដែលមានម្ចាស់ឈ្មោះ ហ៊ឺ លាង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកស៊ីធី១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុង ប៊ុនណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិត្រពាំងចង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានជ្រុកទៅបុកចំពីមុខចំហៀងក្បាលរថយន្តម៉ាកហ្វ័រធូន័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-1497 ពេញទំហឹង បណ្តាលឲ្យដួលបោកទៅលើដងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕




No comments